គន្លឹះក្នុងការប្រើប្រាស់ និងវាស់វាំងនន
English, please click here -->
- វាស់ទទឹងបង្អូច ដោយបញ្ខេញ ១តឹកកន្លះ ទៅ ២តឹកកន្លះ (ស្តង់ដារ) សងខាងបង្អួច ។
-វាស់កម្ពស់ បង្អួច ដោយបញ្ចេញ ១តឹកកន្លះឡើងលើ និង ទុក ១តឹក (ស្តង់ដារ) ពីឥដ្ឋ។

យើងខ្ញុំសូម ណែនាំលោកអ្នកឲ្យបោកគគ់ដោយមិនប្រើម៉ាស៊ីន ។ វាំងនន ជាធម្មតាមិនសូវមានស្មាមប្រឡាក់ទេបើ យើងគ្រាន់តែប្រើប្រាស់សម្រាប់បើកនិងបិទ ប៉ុន្តែធូលីត្រូវបានជាប់ទៅនឹងវាំងននជារៀងរាល់ថ្ងៃ។ ដូចនេះ យើងគ្រាន់តែ យកវាំងនន មកត្រាំនឹងទឹកសាប៊ូ រយៈពេលប្រមាណ ២០ ទៅ ៣០នាទី រួចជាន់២ ទៅ៣ នាទី រួចលើកពួត ជាការស្រេច។ បើសិនជាទឹកនៅខ្មៅខ្លាំង សូមធ្វើរបៀបនេះ ម្តងឬ ពីរដងទៀត រួច ហាលក្រោមកំដៅថ្ងៃ នឹងគ្មានធូលី ។
ការគណនាគឺ តម្រូវទៅតាម ប្រភេទក្រណាត់ ទំហំបង្អច និងម៉ូតវាំងនន។
យើងខ្ញុំសូមលើកយក ការគណនាវាំងននជីពភ្លីធម្មតា និងវាំងននចោះកងដែលកំពុងតែពេញនិយមនាពេលបច្ចុប្បន្ន និងប្រើប្រាស់ក្រណាត់ដែលមានធ្មេញឈើ ២.៨ម៉។
វាំងននជីពភ្លី
យកទទឹងដែលបញ្ចេញរួចស្រេច គុណ ២.៥ ជាការស្រេច។
ឧ. ទទឹង ២ម x ២.៥ = ៥ម ។ ដូចនេះបង្អួចទំហំ២មែត្រ ប្រើក្រណាត់អស់ ៥ម៉
វាំងននចោះកង
យកទទឹងដែលបញ្ចេញរួចស្រេច គុណ ២.៨ ជាការស្រេច។
ឧ. ទទឹង ២ម x ២.៨ = ៥ម ។ ដូចនេះបង្អួចទំហំ២មែត្រ ប្រើក្រណាត់អស់ ៥.៦ម៉

ការជ្រើសរើសហាងវាំងនន
លោកអ្នកអាចមានជម្រើសច្រើនក្នុងការ ជាវវាំងននពីហាងវាំងននជាច្រើន នៅប្រទេសកម្ពុជា ។ ប៉ុន្តែអ្វីដែល ធ្វើឲ្យលោកអ្នកគួរជ្រើសរើសយកហាង វាំងនន កម្ពុជានោះគឺ ៖
១. បទពិសោធន៍ក្នុងការតម្លើងវាំងនន ជិត២០ឆ្នាំ (អាជីវកម្មគ្រួសារ) ។
២. សេវាកម្មបម្រើអតិថិជនល្អ លោកអ្នកនឹងទទួលបាននូវអារម្មណ៍ជិតស្និទ្ទពីហាងយើងខ្ញុំ ។
៣. តម្លៃសមរម្យ យើងខ្ញុំនាំចូលផ្ទាល់ក្រណាត់ពីបរទេស និងបោះដុំចែកចាយទៅកាន់ខេត្តក្រុង ក្នុងប្រទេសកម្ពុជា ។
៤. គុណភាពក្រណាត់សាកសម្យទៅនឹងតម្លៃ ។
៥. ធានាជួសជុលដងវាំងនន ក្នុងករណីគាំ រយៈពេលមួយឆ្នាំ ។
៦.បន្ថែមជូន នូវសេវាវាស់វែងជាមុន សេវាតម្លើងវាំងនន ខ្សែវាំងនន និងទំពក់វាំងនន ។
៧. ប្រឹក្សាយោបល់ក្នុងការរចនាវាំងនន ដោយឥតគិតថ្លៃ ។
វាំងននកម្ពុជា ជាហាងវាំងននដែលផ្តល់អត្ថប្រយោជន៍ច្រើនជូនដល់អតិថិជន។