គួរ​ជ្រើស​រើស​វាំងនន​ពណ៌​អ្វី? What Color of curtain I should choose?

April 7, 2016

វា​ពិត​ជា​ការ​លំបាក​មួយ ​នៅ​ពេល​ដែល​យើង​ត្រូវ​ជ្រើស​រើស​ពណ៌​របស់​វាំងនន​ ដែល​ស៊ីជា​មួយ​ទី​តាំង​បង្អួច​ឬទ្វា ដើម្បី​លើក​សោភ័ណភាព​គេហដ្ឋាន​របស់​យើង។ ពេល​ខ្លះ​ម្ចាស់​ផ្ទះ​ជ្រើស​រើស​ពណ៌​វាំងនន​តាម​ការ​ស្រលាញ​់ចូល​ចិត្ត ពេល​ខ្លះ​ទៀត​ម្ចាស់​ផ្ទះ​ជ្រើស​រើស​ពណ៌​វាំងនន​ទៅ​តាម​ពណ៌​របស់​សាឡុង ជញ្ជាំង ឬគេហដ្ឋាន​របស់​ពួក​គាត់ ។​ វីធី​ជ្រើស​រើស​ទាំង​នោះ​ សុទ្ធ​តែ​ត្រឹម​ត្រូវ​ ប៉ុន្តែ​តាម​រយៈ​បទពិសោធន៍​របស់​យើង​ខ្ញុំ​ បូក​ផ្សំ​នឹង​ចំណេះ​ដឹង​ថ្មី​ៗ​មួយ​ចំនួន​ពី​គេហទំព័រ​មួយ​ចំនួន ហាង​វាំងនន​កម្ពុជា​សូម​លើក​យក​នូវ​វិធី​សាស្រ្ត​មួយ​ចំនួន​ដែល​អាច​ជា​ជំនួយ​ស្មារតី​ដល់​លោក​អ្នក​ក្នុង​ការ​ជ្រើសរើស​ពណ៌​វាំងនន​ឲ្យ​បាន​ត្រឹម​ត្រូវ​ ថ្លៃថ្នូរ​ និង​ស្រស់​ស្អាត ។

 

 

 

១. ជម្រើស​ ពណ៌​ដែល​លោក​អ្នក​ស្រលាញ់ 

បើ​សិន​ជា​យើង​ ជ្រើស​រើសវាំងនន​នូវ​​ពណ៌​ដែល​យើង​ស្រលាញ់​នោះ វា​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត​រាល់​ពេល​ដែល​យើង​ចេញ​ចូល ប៉ុន្តែ​ត្រូវ​ចង​ចាំ​ថា លោក​អ្នក​អាច​ដាក់​បាន​គ្រប់​ពណ៌​លុះ​ណា​តែ ជញ្ជាំង​របស់​លោក​អ្នក​ លាប​ពណ៌​សរ ឬពងមានើ​ស្រាល ហើយ​បើ​សិន​ជា​លោក​អ្នក​ចង់​ធ្វើ​ឲ្យ​ស្អាត​ខ្លាំង​ទៀត​នោះ គួរ​ប្រើ​សាឡុង​ដែល​មាន​ពណ៌​សរ ឬក៏​ពណ៌​ដែល​លោក​អ្នក​ចូល​ចិត្ត ដូច​ទៅ​នឹង​ពណ៌​វាំងននដែរ ។ បើ​លោក​អ្នក​មិន​អាច​ទិញ​សាឡុង​ពណ៌​សរ​ឬពណ៌​ដែល​អ្នក​ពេញ​ចិត្ត​ទេ លោក​អ្នក​អាច​ដេរ​ខ្នើយ​សាឡុង​ពណ៌​ដូច​វាំងនន​ក៏​ធ្វើ​ឲ្យ​បន្ទប់​លោក​អ្នក​មាន​សោភណភាព​ដែរ ។

 

 

 

 ២. ជម្រើស​ ពណ៌​ស៊ី​នឹង​ជញ្ជាំង

ប្រជាជន​ខ្មែរ​ភាគ​ច្រើន​ជាពិសេស​ ប្រជាជន​ដែល​រស់​នៅ​ទី​ក្រុង​ធំៗ មិន​សូវចូល​ចិត្ត​ពណ៌​ឆើត​ឆាយ​ខ្លាំងទេ ភាគច្រើន​ពួកគេ​លាប​ពណ៌​សរ ឬពងមាន់ ដែល​ធ្វើ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ច្រើន​ក្នុង​ការ​ជ្រើស​រើស​ពណ៌​វាំងនន និង​សាឡុង ។

ចំពោះ​អ្នក​ដែល​លាប​ផ្ទះ ឬ​ជញ្ជាំង​ពណ៌​ផ្សេង​ យើង​ខ្ញុំ​សូម​ផ្តល់​ការ​ណែរ​នាំ​ដូច​ខាង​ក្រោម ៖

 

 

ក. ជញ្ជាំងពណ៌​ខៀវ (ស្រាល​ ដុត និងពណ៌​ដែល​ស្រដៀង​នេះ)

*លោក​អ្នក​អាច​ជ្រើស​រើស​វាំងនន​ពណ៌​ដូច​ទៅ​នឹង​ជញ្ជាំង ប៉ុន្តែ​ការ​ជ្រើសរើស​ពណ៌​ដូច​ទៅ​នឹង​ពណ៌​ជញ្ជាំង​ធ្វើ​ឲ្យ​បាត់​បង់​ការ​លេច​ធ្លោនៃ​វាំងនន​ ឬ​អាច​និយាយ​បាន​ថា​ ៈ ស៊ីតែ​មិន​លេច​ ។ 

 *ជម្រើស​មួយ​ទៀត បើ​សិន​ជា​ជញ្ជាំង​របស់​លោក​អ្នក​លាប​ពណ៌​ខៀវ​ ឬពណ៌​ស្រដៀង​នេះ លោក​អ្នក​គួរ​ជ្រើស​យក​វាំងនន​ពណ៌​ សរ​ ប្រាក់​ ឬ​ប្រផេះ

 *ជម្រើសទី៣ គឺ​ការ​ប្រើ​វាំងននពណ៌​ខៀវ​ដុត​ជាង ឬ​ខៀវ​ស្រាល​ជាង​ពណ៌របស់​ជញ្ជាំង  ។

 

 

 

ខ. ជញ្ជាំងពណ៌​បៃតង​ (ស្រាល​ ដុត និងពណ៌​ដែល​ស្រដៀង​នេះ)

្ថ*​ដូច​ជា​ពណ៌​ខៀត​ដែរ បើ​សិន​ជា​យើង​ជ្រើ​សរើស​ពណ៌​វាំងនន​ដូច​បេះ​បិទ​នឹង​ជញ្ជាំង​វា​ធ្វើ​ឲ្យ​មិន​មាន​ភាព​ស្អាត​លេច​ធ្លោ​ខ្លាំង​នោះ​ទេ ។ ប៉ុន្តែ​ក៏​មិន​មែន​មាន​ន័យ​ថា ជម្រើស​នេះ​មិន​ស្អាត​នោះ​ដែរ ។ 

 *ជម្រើស​មួយដែល​យើង​ខ្ញុំណែនាំ​គឺ ប្រើ​ពណ៌​ណា​ដែល​ដុត​ៗ ដូច​ជា​កាហ្វេ មាសឬលឿង​ដុត ក្រហម ជាដើម ។

 

យើង​ខ្ញុំ​សូម​លើក​យក​ ការ​ណែនាំ​ត្រឹម​វិធី​ជ្រើសរើសនេះ ដែល​ត្រូវ​ជា​មួយ​ប្រភេទ​ ៣ជញ្ជាំង​នេះ​នេះសិន​ចុះ ពី​ព្រោះ​ប្រជា​ជន​កម្ពុជា​ភាគ​ច្រើន​ប្រើ​ពណ៌​ជញ្ជាំង សរ ពងមាន់ រីឯខៀវ និង​បៃតង​មាន​មួយ​ចំនួន​តូច ។ អត្ថបទ​មួយ​ផ្សេង​ទៀត​ យើង​ខ្ញុំ​នឹង​លើក​យក​ ពណ៌ជញ្ជាំង ពណ៌ ផ្កាឈូក  ក្រហម និង​ពណ៌​ផ្សេងៗទៀត ។ មុន​នឹង​បញ្ចប់​ យើង​ខ្ញុំ​សូមឲ្យ​ប្រិយមិត្តគួរ​លាប​ពណ៌​ផ្ទះ​ពណ៌​ពងមាន់​ស្រាល ដែល​ជា​ពណ៌​ដែល​ធ្វើ​​មិន​ឆើតឆាយ​ខ្លាំង និង​ងាយ​ស្រួល​ក្នុង​ការ​ជ្រើសរើស​ពណ៌​ វាំងនន សាឡុង និង​សម្ភារៈតុប​តែង​ផ្ទះ​ផ្សេងៗទៀតផង​ដែរ ។

 

សូម​ចុច​ត្រង់នេះ​ដើម្បី​ចូល​ទៅ​អាន​អត្ថបទ​បន្ត (ពីការ​ជ្រើសរើសពណ៌​វាំងនន)

 

***អត្ថបទនេះ​រក្សាសិទ្ធ​ដោយ​ហាង​វាំងនន​កម្ពុជា***

បើ​សិន​លោក​អ្នក​មាន​មតិយោបល់ ឬ​សំនួរ​ផ្សេងៗ លោក​អ្នក​អាច​សរសេរ ក្នុង​ Comment ខាង​ក្រោម ឬក៏​លោក​អ្នក​អាច​អីុមែល​ទៅ​កាន់ bori@cambodiacurtain.com 

 

 

 

 

 

 

 

Please reload

Featured Posts

គួរ​ជ្រើស​រើស​វាំងនន​ពណ៌​អ្វី?(ត) What Color of curtain I should choose? (Continue)

April 10, 2016

1/4
Please reload

Recent Posts
Please reload

Archive
Please reload

Search By Tags
Please reload

Follow Us
  • Facebook Basic Square
  • Twitter Basic Square
  • Google+ Basic Square