គួរជ្រើសរើសវាំងននពណ៌អ្វី? What Color of curtain I should choose?
វាពិតជាការលំបាកមួយ នៅពេលដែលយើងត្រូវជ្រើសរើសពណ៌របស់វាំងនន ដែលស៊ីជាមួយទីតាំងបង្អួចឬទ្វា ដើម្បីលើកសោភ័ណភាពគេហដ្ឋានរបស់យើង។ ពេលខ្លះម្ចាស់ផ្ទះជ្រើសរើសពណ៌វាំងននតាមការស្រលាញ់ចូលចិត្ត ពេលខ្លះទៀតម្ចាស់ផ្ទះជ្រើសរើសពណ៌វាំងននទៅតាមពណ៌របស់សាឡុង ជញ្ជាំង ឬគេហដ្ឋានរបស់ពួកគាត់ ។ វីធីជ្រើសរើសទាំងនោះ សុទ្ធតែត្រឹមត្រូវ ប៉ុន្តែតាមរយៈបទពិសោធន៍របស់យើងខ្ញុំ បូកផ្សំនឹងចំណេះដឹងថ្មីៗមួយចំនួនពីគេហទំព័រមួយចំនួន ហាងវាំងននកម្ពុជាសូមលើកយកនូវវិធីសាស្រ្តមួយចំនួនដែលអាចជាជំនួយស្មារតីដល់លោកអ្នកក្នុងការជ្រើសរើសពណ៌វាំងននឲ្យបានត្រឹមត្រូវ ថ្លៃថ្នូរ និងស្រស់ស្អាត ។
១. ជម្រើស ពណ៌ដែលលោកអ្នកស្រលាញ់
បើសិនជាយើង ជ្រើសរើសវាំងនននូវពណ៌ដែលយើងស្រលាញ់នោះ វាធ្វើឲ្យយើងសប្បាយចិត្តរាល់ពេលដែលយើងចេញចូល ប៉ុន្តែត្រូវចង