គួរ​ជ្រើស​រើស​វាំងនន​ពណ៌​អ្វី?(ត) What Color of curtain I should choose? (Continue)

April 10, 2016

យើង​ខ្ញុំ​បាន​លើក​រួច​មក​ហើយ នូវ​ការ​ណែនាំ​សម្រាប់​ការ​ជ្រើស​រើស​ពណ៌វាំងនន​ដែល​ត្រូវ​ជា​មួយ​ជញ្ជាំង​ពណ៌ សរ ពងមាន់ ខៀវ និង​បៃតង ។ ក្នុង​អត្ថបទនេះ យើង​ខ្ញុំ​សូម​លើក​យក​នូវ​ការ​ណែនាំ​មួយ​ចំនួន​ទាក់​ទង​នឹង​ការ​ជ្រើសរើស​ពណ៌​វាំងនន​ដែល​ត្រូវ​ជា​មួយ​ជញ្ជាំង​ ពណ៌ ផ្កាឈូក ក្រហម និង​ពណ៌​ផ្សេងៗទៀត ។​

 

១. ជញ្ជាំងពណ៌ ផ្កាឈូក (ឬពណ៌​ប្រហាក់ប្រហែល)

​​បន្ទប់​ដែល​លាប​ជញ្ជាំង​ពណ៌​ផ្កាឈូក​ ភាគច្រើនជា​បន្ទប់​របស់​យុវនារី ដែល​ចូល​ចិត្​ពណ៌​ឆើតៗ បច្ចុប្បន្ន​ពណ៌​​ស្វាយ​ក៏​កំពុង​ពេញ​និយម​​សម្រាប់​យុវនារី​មួយ​ចំនួន​ធំ​ផង​ដែរ ។

 

*សម្រាប់​បន្ទប់​ពណ៌ផ្កាឈូក​ស្រាល លោក​អ្នក​គួរ​ជ្រើស​រើស​ពណ៌​ឈូក​ដុត​ជាង បើ​សិន​ជា​លោក​អ្នកពេញ​និយម​ពណ៌​សីុគ្នា ។

 

 

*បើសិនជា​លោក​អ្នក និយម​លេង​ពណ៌​ ការ​ដាក់​វាំងនន​ពណ៌​ខៀវ (ឬខៀវ​លាយ​សរខ្លះ) ពិត​ជា​ទាក់​ទាញ ។

 

*ការ​ប្រើ​ប្រាស់​វាំងននពណ៌​សរ ក៏​ធ្វើ​ឲ្យ​វាំងននរបស់​លោក​អ្នក​លេច និង​សីុ​ជាមួយ​នឹង​ជញ្ជាំង​ដែរ ។

២. ជញ្ជាំងពណ៌ក្រហម (ឬពណ៌​ប្រហាក់ប្រហែល)

បើ​សិន​ជា​ជញ្ជាំង​របស់​លោក​អ្នក​ពណ៌​ក្រហម ឬ​ឈាម​ជ្រូក (ពណ៌​នោះ​កម្រ​មាន​អ្នក​លាប​ជញ្ជាំង​ណាស់) យើង​ខ្ញុំ​សូម​ណែនាំ​ឲ្យ​ជ្រើស​រើស​វាំងនន​ពណ៌ស្ករត្នោត ឬ​ពណ៌​សរ ។

 

៣. ជញ្ជាំងពណ៌ត្នោត (ឬពណ៌​ប្រហាក់ប្រហែល)

ការប្រើប្រាស់​វាំងនន​ពណ៌​មាសឬ​ប្រាក់​ ធ្វើ​ឲ្យ​បន្ទប់​លើក​ពន្លឺខ្លះ​ដោយ​សារ​វាំងនន ។

 

 

ជាចុង​ក្រោយ បើ​សិន​ជា​លោក​អ្នក​ចង់​ប្រើ​ប្រាស់​ពណ៌​បាន​ច្រើន​របៀប លោក​អ្នក​គួរ​លាប​ពណ៌​ជញ្ជាំង​ពណ៌​ សរ ឬ ពងមាន់​ស្រាល វា​នឹង​ធ្វើ​ឲ្យ​លោក​អ្នក​ងាយ​ស្រួល​ជ្រើស​រើស​ពណ៌​វាំងនន សាឡុង និង​គ្រឿង​តុប​តែង​ផ្ទះ​ផ្សេងៗ តាម​ពណ៌​ដែល​លោក​អ្នក​ពេញ​ចិត្ត ។

 

ចុច​ត្រង​នេះ បើ​សិន​ជា​លោក​អ្នក​មិន​ទាន់​បាន​អាន​អត្ថបទ​អំពី​ការ​ជ្រើសរើសវាំងននភាគទី១ ទេ ។

 

***អត្ថបទនេះ​រក្សាសិទ្ធ​ដោយ​ហាង​វាំងនន​កម្ពុជា***

បើ​សិន​លោក​អ្នក​មាន​មតិយោបល់ ឬ​សំនួរ​ផ្សេងៗ លោក​អ្នក​អាច​សរសេរ ក្នុង​ Comment ខាង​ក្រោម ឬក៏​លោក​អ្នក​អាច​អីុមែល​ទៅ​កាន់ bori@cambodiacurtain.com

 

Please reload

Featured Posts

គួរ​ជ្រើស​រើស​វាំងនន​ពណ៌​អ្វី?(ត) What Color of curtain I should choose? (Continue)

April 10, 2016

1/4
Please reload

Recent Posts
Please reload

Archive
Please reload

Search By Tags
Please reload

Follow Us
  • Facebook Basic Square
  • Twitter Basic Square
  • Google+ Basic Square