គួរជ្រើសរើសវាំងននពណ៌អ្វី?(ត) What Color of curtain I should choose? (Continue)
យើងខ្ញុំបានលើករួចមកហើយ នូវការណែនាំសម្រាប់ការជ្រើសរើសពណ៌វាំងននដែលត្រូវជាមួយជញ្ជាំងពណ៌ សរ ពងមាន់ ខៀវ និងបៃតង ។ ក្នុងអត្ថបទនេះ យើងខ្ញុំសូមលើកយកនូវការណែនាំមួយចំនួនទាក់ទងនឹងការជ្រើសរើសពណ៌វាំងននដែលត្រូវជាមួយជញ្ជាំង ពណ៌ ផ្កាឈូក ក្រហម និងពណ៌ផ្សេងៗទៀត ។
១. ជញ្ជាំងពណ៌ ផ្កាឈូក (ឬពណ៌ប្រហាក់ប្រហែល)
បន្ទប់ដែលលាបជញ្ជាំងពណ៌ផ្កាឈូក ភាគច្រើនជាបន្ទប់របស់យុវនារី ដែលចូលចិត្ពណ៌ឆើតៗ បច្ចុប្បន្នពណ៌ស្វាយក៏កំពុងពេញនិយមសម្រាប់យុវនារីមួយចំនួនធំផងដែរ ។
*សម្រាប់បន្ទប់ពណ៌ផ្កាឈូកស្រាល លោកអ្នកគួរជ្រើសរើសពណ៌ឈូកដុតជាង បើសិនជាលោកអ្នកពេញនិយមពណ៌សីុគ្នា ។

*បើសិនជាលោកអ្នក និយមលេងពណ៌ ការដាក់វាំងននពណ៌ខៀវ (ឬខៀវលាយសរខ្លះ) ពិតជាទាក់ទាញ ។

*ការប្រើប្រាស់វាំងននពណ៌សរ ក៏ធ្វើឲ្យវាំងននរបស់លោកអ្នកលេច និងសីុជាមួយនឹងជញ្ជាំងដែរ ។

២. ជញ្ជាំងពណ៌ក្រហម (ឬពណ៌ប្រហាក់ប្រហែល)
បើសិនជាជញ្ជាំងរបស់លោកអ្នកពណ៌ក្រហម ឬឈាមជ្រូក (ពណ៌នោះកម្រមានអ្នកលាបជញ្ជាំងណាស់) យើងខ្ញុំសូមណែនាំឲ្យជ្រើសរើសវាំងននពណ៌ស្ករត្នោត ឬពណ៌សរ ។


៣. ជញ្ជាំងពណ៌ត្នោត (ឬពណ៌ប្រហាក់ប្រហែល)
ការប្រើប្រាស់វាំងននពណ៌មាសឬប្រាក់ ធ្វើឲ្យបន្ទប់លើកពន្លឺខ្លះដោយសារវាំងនន ។

ជាចុងក្រោយ បើសិនជាលោកអ្នកចង់ប្រើប្រាស់ពណ៌បានច្រើនរបៀប លោកអ្នកគួរលាបពណ៌ជញ្ជាំងពណ៌ សរ ឬ ពងមាន់ស្រាល វានឹងធ្វើឲ្យលោកអ្នកងាយស្រួលជ្រើសរើសពណ៌វាំងនន សាឡុង និងគ្រឿងតុបតែងផ្ទះផ្សេងៗ តាមពណ៌ដែលលោកអ្នកពេញចិត្ត ។
ចុចត្រងនេះ បើសិនជាលោកអ្នកមិនទាន់បានអានអត្ថបទអំពីការជ្រើសរើសវាំងននភាគទី១ ទេ ។
***អត្ថបទនេះរក្សាសិទ្ធដោយហាងវាំងននកម្ពុជា***
បើសិនលោកអ្នកមានមតិយោបល់ ឬសំនួរផ្សេងៗ លោកអ្នកអាចសរសេរ ក្នុង Comment ខាងក្រោម ឬក៏លោកអ្នកអាចអីុមែលទៅកាន់ bori@cambodiacurtain.com