គួរដាក់​វាំងនន ឬ​ស្លាបព្រិល?

December 26, 2016

 

ជាការពិត​ណាស់​ដែល​ថា ការ​ដាក់​វាំងនន​បង្កើន​សោភ័ណ្ឌភាព​គេហដ្ឋាន​របស់​លោក​អ្នកអោយ​កាន់​តែ​ស្រស់​ស្អាត​ ប៉ុន្តែ​ក្នុង​កាលទេសៈខ្លះ វាំងនន​មិន​អាច​ដាក់​គ្រប់​ទី​កន្លែង​នោះទេ ។ ស្លាប​ព្រិល​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​បំពេញ​ចន្លោះ​ខ្លះ​ខាត​នោះ​បាន​ដែរ ដោយ​ភាគ​ច្រើន​នៃ​ប្រភេទ​ស្លាប​ព្រិល​ត្រូវ​បាន​គេ​យក​ទៅ​ដាក់​នៅ​ តាម​ការិយាល័យ ផ្ទះ​បាយ បន្ទប់​មួយ​ចំនួន​នៃ​គេហដ្ឋាន​ ។

 

ស្លាប​ព្រិល​មាន​ ៤​ប្រភេទ​ ដូច​ជា ៖ ស្លាបព្រិល​រមូល, ស្លាបព្រិលបញ្ឈរ, ស្លាប​ព្រិល​អាលុយមីញ៉ូម និង​ស្លាប​ព្រិល​ឈើ ។ ក្នុង​ប្រភេទ​ស្លាប​ព្រិល​ទាំង​នោះ​មាន​ពណ៌​ជា​ច្រើន​អាច​អោយ​យើង​ជ្រើស​រើស​បាន​ផង​ដែរ ដោយ​សារ​តែ​កត្តា​នេះ​ហើយ​ ធ្វើ​អោយ​ស្ថាប័ន​ឯកជន​ និង​រដ្ឋ​ភាគ​ច្រើន​ជ្រើ​សរើស​មក​ដាក់​ក្នុង​ការិយាល័យ​របស់​ពួក​គេ​ក្នុង​ការ​តម្រូវ​ពណ៌​អោយ​ស៊ី​ជា​មួយ​នឹង​ពណ៌​ផ្លូវ​ការ​របស់​គេ ។

 

សំនួរ​ដែល​ចោទ​សួរ​គឺថា តើ​អ្នក​គួរ​ជ្រើស​រើស​ដាក់​ស្លាប​ព្រិល​ ឬ​ វាំងនន?

ចំលើ​យ​ច្បាស់​ណាស់​គឺ​វា​ស្ថិត​ទៅ​តាម​ទី​តាំង​ និង​ការ​ស្រលាញ់​ចូល​ចិត្ត ។ ដូច​នេះ​ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ជ្រើស​រើសថា​តើ​គួរ​ដាក់​មួយ​ណា យើង​ខ្ញុំ​សូម​ផ្តល់​ជា​ដំបូន្មាន​មួយ​ចំនួន​ដូច​តទៅ ៖

 

 

សម្រាប់​គេហដ្ឋាន៖ 

ជានិច្ច​ជាកាល វាំងនន​ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​ប្រាស់​ច្រើន​ជាង​ស្លាបព្រិល​នៅ​ក្នុង​គេហដ្ឋាន ស្ទើគ្រប់​បន្ទប់​និង​បង្អួច ។ ដើម្បី​កាត់​បន្ថយ​បាន​នូវ​ចំនាយ​របស់​​វាំងនន ម្ចាស់​គេហដ្ឋាន​មួយ​ចំនួន​អាច​ប្រើ​ប្រាស់​ស្លាបព្រិលប្រភេទ​រមូល​ ឬ​អាលុយមីញូម​ នៅ​ផ្ទះ​បាយ​ និង​បរិវេណ​បន្ទប់​ទឹក​បើ​មាន ។ ការ​ប្រើប្រាស់​ស្លាប​ព្រិល​នៅ​ទៅ​នោះ​អាច​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ ហើយ​វា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​សម្អាត​ ដោយ​សារបើ​សិន​ជា​យើង​ប្រើប្រាស់​វាំងនន​នៅ​ទី​កន្លែង​ទាំង​នោះ​ វាអាច​នឹង​ងាយ​ប្រលាក់​បើ​សិន​លោក​អ្នក​មិន​ប្រយ័ត្ន ។ តែ​ការ​ប្រើប្រាស់​វាំង​នន​ក៏​អាច​លើក​សោភ័ណ្ឌ​ភាព​ផ្ទះ​បាយ​របស់​លោក​អ្នក​ជាង​ស្លាប​ព្រិល​ផង​ដែរ ។

 

 សម្រាប់​ខុនដូរ៖

ជា​ទូទៅ​អ្នក​ដែល​ចូល​ចិត្ត​រស់​នៅ​ក្នុង​ខុនដូរ​ ភាគច្រើន​ចូល​ចិត្ត​របស់​សាមញ្ញ មិន​ឆើតឆាយ ដូច​នេះ​ពួកគេ​ច្រើន​ដាក់​វាំងនន​ព៌ណលាត ឬ​ពេល​ខ្លះទៀត​ពួកគេគ្រាន់​តែ​ដាក់​ស្លាប​ព្រិល​រមូល​ ឬ​ឈើ​ជា​ការ​ស្រេច ។ ដោយ​ឡែក ដើម្បី​លើក​សោភ័ណ្ឌភាព​​បន្ទប់​ក្នុង​ខុនដូរ លោកអ្នក​គួរ​ដាក់​វាំងនន​នៅ​កន្លែង​សំខាន់​ ដូច​ជា​កន្លែង​ទទួល​ភ្ញៀវ និង​បន្ទប់​គេង ហើយ​ដាក់​ស្លាប​ព្រិល​ទៅ​តាម​ព៌ណ​ដែល​លោក​អ្នក​ស្រលាញ់​នៅ​កន្លែង​ផ្សេងៗទៀត ។

 

សម្រាប់​ការិយាល័យ៖

នៅ​ក្នុង​ការិយាល័យ​ មិន​ថា​ឯកជន​ ឬ​រដ្ឋទេ ច្រើន​ប្រើ​ប្រាស់​ស្លាបព្រិល ដោយ​សារ​ការ​ចំណាយ​តិច​ និង​មាន​ជម្រើស​ព៌ណ​ច្រើន ម្យ៉ាង​វិញទៀត វា​លើក​សោភ័ណ្ឌភាព​ការិយាល័យ​អោយ​មាន​ភាព​ Classic ដោយ​វា​មិន​ធ្វើ​អោយ​ឆាប់​សាំ​ពេក ។ យ៉ាងណាមិញ ក៏​មាន​ក្រុម​ហ៊ុន​ មួយ​ចំនួន​ជ្រើស​រើស​ប្រើ​ប្រាស់​ វាំងនន​ ទៅ​តាម​ស្ថាន​ភាព​ការងារ និង​ពានិជ្ជកម្ម​របស់​ពួក​គេ​ផងដែរ ។

 

ជា​សរុប ការ​ប្រើប្រាស់​វាំងនន​មាន​ភាព​ទូលំទូលាយ និង​សមស្រប​ជាង​នៅ​គេហដ្ឋាន​ ទាំង​ខុនដូ ផ្ទះ​ល្វែង ឬវីឡា ។ ហើយ​ការ​ប្រើប្រាស់​ស្លាប​ព្រិល​ សាកសម​សម្រាប់​ការិយាល័យ​​ជាង​ ។

 

 

 

 

 

 

 

 

 

 

Please reload

Featured Posts

គួរ​ជ្រើស​រើស​វាំងនន​ពណ៌​អ្វី?(ត) What Color of curtain I should choose? (Continue)

April 10, 2016

1/4
Please reload

Recent Posts
Please reload

Archive
Please reload

Search By Tags
Please reload

Follow Us
  • Facebook Basic Square
  • Twitter Basic Square
  • Google+ Basic Square