តោះដើរលេង! -Malaysia- ម៉ាឡេស៊ី

December 26, 2016

បញ្ជាក់ ៖ អត្ថបទនេះ​ គ្រាន់​ជា​ការ​ចែក​រំលែកបទពិសោធន៍​ផ្ទាល់​ខ្លួន​មួយ​ចំនួន​​ប៉ុណ្ណោះ!

 

 

គួរ​ដឹង​អ្វីខ្លះពី​ប្រទេស​ម៉ាឡេស៊ី​ មុន​នឹង​ទៅ?

 

តាម​ពិត​ទៅ​ពត៌មាន​ជា​ច្រើន​របស់​ប្រទេស​ម៉ាឡេស៊ី​មាន​នៅ​លើ​អ៊ីនធើណែត ដែល​អាច​រក​មើល​បាន​នៅ ៖

១. បរិយាយ

២.​ សង្ខេប

 

គេហទំព័រ​ទី​មួយ​បក​ស្រាយ​វែង​អន្លាយ​បន្តិច បើ​សិន​​អ្នក​ខ្ជិល​អាន អាចចុចអាន​គេហទំព័រទី២ ក៏​បាន‌!

 

បើ​អ្នក​សម្រេច​ចិត្ត​ថា​ចង់​ទៅ​លេង​ហើយ​ យើង​ចាប់​ផ្តើម​រៀប​គម្រោង​ទាំងអស់​គ្នា!

១. សំបុត្រយន្ត​ហោះ

 

ជា​ធម្មតាតម្លៃសំបុត្រ​យន្តហោះ​អាច​មាន​ពី ៦៥ ដុល្លារ ដល់ ២៥០ ដុល្លារ (ទៅមក) អាស្រ័យ​លើពេល​វេលាហោះ​ហើរ ។ ដើម្បី​បាន​ជិះ​យន្តហោះ​តម្លៃ​ ៦៥ ដុល្លារ វិធី​តែ​ម្យ៉ាង​គត់​គឺ កក់​មុន​យ៉ាង​តិច​ក៏ ជិត​មួយ​ឆ្នាំ​មុន​ដែរ!! ខ្ញុំ​ធ្លាប់​កក់​សំបុត្រ​តម្លៃ​នេះ​​ បាន​ពីរ​ដង​ហើយ!! តម្លៃ​នេះ​មាន​នៅ​តែ​ក្រុមហ៊ុន​អ៊ែរអេស៊ារ (AirAsia) ទេ ។ ដើម្បី​ដឹង​ពេល​ណា​ ទើប​មាន​ប្រូម៉ូសិន​នេះ អ្នក​គួរ ចុះ​ឈ្មោះ​ជា​សមាជិក តាម​រយៈវេបសាយ www.airasia.com ។ ក្រុម​ហ៊ុន​នឹង​ឧស្សាហ៍​ផ្ញើរ​ អ៊ីម៉ែល ពី​រាល់​ប្រម៉ូសិន​ផ្សេងៗ ហើយ​ប្រម៉ូសិន​ដែល​ថោក​បំផុត​គឺ Zero promotion ដែល​យើង​ជិះ​ដោយ​ឥតគិត​ថ្លៃ​កៅអី គេគិត​តែ​ថ្លៃ​ពន្ធ​ផ្សេង​ ដែល​បូក​ទៅ​ប្រមាណ ៦៥ ដុល្លារ ។ ចឹង​បើ​អ្នក​ចង់​បាន​គ្រោង​មុន​មួយ​ឆ្នាំទៅ!! តែ​ធម្មតាតម្លៃ​អាច​មាន​ពី​ ៩០-១១០ ដុល្លា ដែរ ដោយ​មិន​បាច់​ចាំ​យូរពេក! 

 

២. កន្លែងគេង

 

តម្លៃ​បន្ទប់​គេង​នៅ​កូឡាឡាំពួរ មិន​ថ្លៃ​ខ្លាំង​ដូច​នៅ​ថៃទេ បើ​ប្រៀប​ធៀប​ទី​កន្លែង​ និង​គុណភាព។ បើ​សិន​ជា​អ្នក​គេង​នៅ​កូឡាឡាំពួរ គួរ​គេង​នៅ Grid9 Hotel ព្រោះ​តម្លៃ​ថោកសម​រម្យ ប្រមាណ២២ដុល្លារ ​គ្រែពីរ ហើយ​នៅ​ជិត​ China Town ទៀត! អ្នក​អាច​កក់​បន្ទប់​តាម Booking.com ព្រោះ​ភាគច្រើន​យើង​អាច​មិន​ចាំ​បាច់​តម្រូវ​អោយ​បង់​មុន​ទេ ។ ពី​អូតែល​ទៅ​ អាគារ​ភ្លោះ អ្នក​អាច​ជិះ Monorail បាន​ ព្រោះ​ស្ថាននីយ​ Monorail Maharajalaila ស្ថិត​នៅ​ពី​មុខ​អូតែ​ល​តែ​ម្តង​ ដូច​នេះ​យើង​អាច​ជិះ​ទៅ​ស្ថានីយ Bukit Nanas ដើម្បី​ទៅ​ទស្ស​នា​អាគារភ្លោះ​ភ្លាមៗ​ ពេល​ទៅ​ដល់​ទី​នោះ!

 

៣. ភាសា

 

បើ​អ្នក​ចេះ​អង់គ្លេស​ មិន​បាច់​ខ្វល់​រឿង​ដើរលេង​ទេ!! ប្រជាជន​ទាំង​អស់​សុទ្ធ​តែ​ចេះ​ អង់គ្លេស! (ហើយ​គ្រាន់​បើ​ជាង​ប្រជាជន​ហ្វីលីពីនទៀត) ។

 

៤. មធ្យោបាយ​ធ្វើ​ដំណើរ និង​សីុមកាត

 

Monorail ជា​រថភ្លើងលើ​អាកាស​ដែលងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ក្នុង​ក្រុង តែ​វា​អាច​ពិបាក​បន្តិច​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ក្រៅ​ប្រទេសដំបូង តែ​សួរ​គេសួរឯង​បន្តិច​ទៅ​ ចេះ​ហើយ ។ ជិះ​តាក់​ស៊ី​ តម្លៃ​បង្គួរ បើ​យើង​ជិះ​គួរ​ ប្រើ​កម្មវិធី​ទូរសព្ទ​មួយ​ឈ្មោះ Uber ដែល​ជា​កម្មវិធី​កុម្ម៉ង់តាស៊ី ហើយ​អាច​អោយ​យើង​ដឹង​តម្លៃ​សរុប​មុន​បាន ។ អ្នក​គួរ​ទិញ​ស៊ីមកាត​មួយ​ពេល​មក​ដល់​ព្រលាន​យន្តហោះ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់​អីុធើណែត និង​ទំនាក់​ទំនង​ជា​មួយ​អ្នក​ជា​ទី​ស្រលាញ់! ស៊ីម​នៅ​ប្រលាន​មិន​ថ្លៃទេ ប្រមាណ​ ៥ ទៅ​ ១០​ ដុល្លារ គួរ​ទិញ​តាម​​ចំនួន​ថ្ងៃយើង​ស្នាក់​នៅ ៎ឧ. បើ​នៅ​តិច​ជាង​៥ ថ្ងៃ ទិញ​៥ដុល្លារ បាន​ហើយ ។ 

 

៥. កន្លែង​គួរទៅ និង​រៀបពេលវេលាដើរ

ខ្ញុំ​ធ្លាប់​បាន​ទៅ​ទី​ក្រុង​កូឡាឡាំពួរ (Kuala Lumpur), ម៉ាឡាកា (Malacca) និង ប៉េណាំង (Penang) ~~ហ្គូហ្គលរូប​ភាពលេងទៅ!! 

វា​ជា​ទី​ក្រុង​ធំៗ របស់​ម៉ាឡេស៊ី ហើត​នៅ​ទី​ក្រុង​នីមួយៗ​មាន​កន្លែង​ដើរ​លេង​ច្រើន​ទៀត​ ។ គួរ​រៀប​ចំការ​ដើរលេងតាម​ជម្រើស​​ដូច​ខាង​ក្រោម​ ដើម្បី​ចំណេញ​ពេល​​ ចំណេញ​លុយ និង​ស្រប​ទិស​ដៅ៖

 

a. ភ្នំពេញ កូឡាឡាំពួរ ម៉ាឡាកា សិង្ហបុរី កូឡាឡាំពួរ ភ្នំពេញ (ធ្លាប់​ចំណាយ​សរុប​អស់ ៤៥០ ដុល្លារ)

b. ភ្នំពេញ កូឡាឡាំពួរ ម៉ាឡាកា សិង្ហបុរី ភ្នំពេញ

c. ភ្នំពេញ កូឡាឡាំពួរ ម៉ាឡាកា ប៉េណាំង កូឡាឡាំពួរ ភ្នំពេញ

d. ភ្នំពេញ កូឡាឡាំពួរ ប៉េណាំង កូឡាឡាំពួរ ភ្នំពេញ

e. ភ្នំពេញ កូឡាឡាំពួរ ម៉ាឡាការ កូឡាឡាំពួរ ភ្នំពេញ (ធ្លាប់​ចំណាយ​សរុប​អស់ ២៥០ ដុល្លារ)

 

ពេល​វេលា​អាស្រ័យ​លើ​អ្នក​ តែ​យ៉ាង​តិច​ក៏​ប្រើ​ពេលសរុប​​ ៤ យប់​ដែរ ។ ហើយ​ជម្រើសល្អ​ជាង​គេ​គឺ ជម្រើស ​a ព្រោះយើង​អាច​ដើរ​លេង​តាម​ផ្លូវ​ស្រប​ មិន​ខាតពេលច្រើន ហើយ​អាច​បាន​ទៅ​ដល់​សឹង្ហបុរីទៀត ។ (នឹង​មាន​អត្ថបទ​ទាក់ទង​នឹង​សឹង្ហបុរី​នៅ​ពេល​ក្រោយ) ។ ខ្ញុំ​ធ្លាប់​ចំណាយសរុប​ទាំង​អស់ (ទាំង​សំបុត្រ​យន្តហោះ) ​ប្រមាណ​ ៤០០ ដុល្លារ​ ក្នុង​ការ​ដើរ​ដូច​ជម្រើសទី១ សម្រាប់​ ៥យប់ ៦​ថ្ងៃ (១យប់​ នៅ​សឹង្ហបុរី) ។

 

 

ម៉ាឡេសីុ​ ជា​ប្រទេស​ពហុសាសន៍ ដូច​នេះ អ្នក​មិន​មែន​ទៅ​ម៉ាឡេសីុ​ឃើញ​តែ​ជន​ជាតិម៉ាឡេ​ដូច​គិត​នោះទេ អ្នក​នឹង​ឃើញ ជនជាតិ​ចិន​ និង​ឥណ្ឌា​ជា​ច្រើន​នៅទី​នោះ​ផង​ដែរ ។ សម្រាប់​ខ្ញុំ ម្ហូបជន​ជាតិ​ម៉េឡេ និង​ឥណ្ឌា​រាង​ប្រៃ​បន្តិច តែ​ខ្ញុំ​អាច​ញាំ​បាន​ទាំង​អស់ ដូច​្នេះ​រឿង​ញាំ កុំភ័យ​អី! បើ​អ្នក​មាន​ចម្ងល់​អ្វី​ អាច​សួរ​ខ្ញុំ​បាន​គ្រប់​ពេល តាម​រយៈ bori@borivakorn.com លើស​ពី​នេះ ក៏​អាច​ជួយ​ជូន​ទៅ​ទៀត​បើ​មាន​គេ​ pay អោយ​ទាំង​អស់!! 

 

***រាល់​ការ​រៀប​រាប់​ខាង​លើ​គ្រាន់​ជា​បទពិសោធន៍​ចែក​រំលែក​របស់​ខ្ញុំ​ផ្ទាល់​ប៉ុណ្ណោះ ។ សូម​អធ្យាស្រ័យ​ចំពោះ​កំហុស​ផ្សេងៗ​ដោយ​អចេតនា ។

 

 

 

 

 

 

 

 

 

 

 

 

 

Please reload

Featured Posts

គួរ​ជ្រើស​រើស​វាំងនន​ពណ៌​អ្វី?(ត) What Color of curtain I should choose? (Continue)

April 10, 2016

1/4
Please reload

Recent Posts
Please reload

Archive
Please reload

Search By Tags
Please reload

Follow Us
  • Facebook Basic Square
  • Twitter Basic Square
  • Google+ Basic Square