តោះដើរលេង! -Malaysia- ម៉ាឡេស៊ី

បញ្ជាក់ ៖ អត្ថបទនេះ​ គ្រាន់​ជា​ការ​ចែក​រំលែកបទពិសោធន៍​ផ្ទាល់​ខ្លួន​មួយ​ចំនួន​​ប៉ុណ្ណោះ!

Malaysia Tourism advertisement

គួរ​ដឹង​អ្វីខ្លះពី​ប្រទេស​ម៉ាឡេស៊ី​ មុន​នឹង​ទៅ?

តាម​ពិត​ទៅ​ពត៌មាន​ជា​ច្រើន​របស់​ប្រទេស​ម៉ាឡេស៊ី​មាន​នៅ​លើ​អ៊ីនធើណែត ដែល​អាច​រក​មើល​បាន​នៅ ៖

១. បរិយាយ

២.​ សង្ខេប

គេហទំព័រ​ទី​មួយ​បក​ស្រាយ​វែង​អន្លាយ​បន្តិច បើ​សិន​​អ្នក​ខ្ជិល​អាន អាចចុចអាន​គេហទំព័រទី២ ក៏​បាន‌!

បើ​អ្នក​សម្រេច​ចិត្ត​ថា​ចង់​ទៅ​លេង​ហើយ​ យើង​ចាប់​ផ្តើម​រៀប​គម្រោង​ទាំងអស់​គ្នា! ១. សំបុត្រយន្ត​ហោះ

ជា​ធម្មតាតម្លៃសំបុត្រ​យន្តហោះ​អាច​មាន​ពី ៦៥ ដុល្លារ ដល់ ២៥០ ដុល្លារ (ទៅមក) អាស្រ័យ​លើពេល​វេលាហោះ​ហើរ ។ ដើម្បី​បាន​ជិះ​យន្តហោះ​តម្លៃ​ ៦៥ ដុល្លារ វិធី​តែ​ម្យ៉ាង​គត់​គឺ កក់​មុន​យ៉ាង​តិច​ក៏ ជិត​មួយ​ឆ្នាំ​មុន​ដែរ!! ខ្ញុំ​ធ្លាប់​កក់​សំបុត្រ​តម្លៃ​នេះ​​ បាន​ពីរ​ដង​ហើយ!! តម្លៃ​នេះ​មាន​នៅ​តែ​ក្រុមហ៊ុន​អ៊ែរអេស៊ារ (AirAsia) ទេ ។ ដើម្បី​ដឹង​ពេល​ណា​ ទើប​មាន​ប្រូម៉ូសិន​នេះ អ្នក​គួរ ចុះ​ឈ្មោះ​ជា​សមាជិក តាម​រយៈវេបសាយ www.airasia.com ។ ក្រុម​ហ៊ុន​នឹង​ឧស្សាហ៍​ផ្ញើរ​ អ៊ីម៉ែល ពី​រាល់​ប្រម៉ូសិន​ផ្សេងៗ ហើយ​ប្រម៉ូសិន​ដែល​ថោក​បំផុត​គឺ Zero promotion ដែល​យើង​ជិះ​ដោយ​ឥតគិត​ថ្លៃ​កៅអី គេគិត​តែ​ថ្លៃ​ពន្ធ​ផ្សេង​ ដែល​បូក​ទៅ​ប្រមាណ ៦៥ ដុល្លារ ។ ចឹង​បើ​អ្នក​ចង់​បាន​គ្រោង​មុន​មួយ​ឆ្នាំទៅ!! តែ​ធម្មតាតម្លៃ​អាច​មាន​ពី​ ៩០-១១០ ដុល្លា ដែរ ដោយ​មិន​បាច់​ចាំ​យូរពេក!

២. កន្លែងគេង

តម្លៃ​បន្ទប់​គេង​នៅ​កូឡាឡាំពួរ មិន​ថ្លៃ​ខ្លាំង​ដូច​នៅ​ថៃទេ បើ​ប្រៀប​ធៀប​ទី​កន្លែង​ និង​គុណភាព។ បើ​សិន​ជា​អ្នក​គេង​នៅ​កូឡាឡាំពួរ គួរ​គេង​នៅ Grid9 Hotel ព្រោះ​តម្លៃ​ថោកសម​រម្យ ប្រមា