តោះដើរលេង! -Singapore- សឹង្ហបុរី

December 28, 2016

បញ្ជាក់ ៖ អត្ថបទនេះ​ គ្រាន់​ជា​ការ​ចែក​រំលែកបទពិសោធន៍​ផ្ទាល់​ខ្លួន​មួយ​ចំនួន​​ប៉ុណ្ណោះ!

 

 

គួរ​ដឹង​អ្វីខ្លះពី​ប្រទេសសឹង្ហបុរី​ មុន​នឹង​ទៅ?

 

តាម​ពិត​ទៅ​ពត៌មាន​ជា​ច្រើន​របស់​ប្រទេសសឹង្ហបុរី​មាន​នៅ​លើ​អ៊ីនធើណែត ដែល​អាច​រក​មើល​បានដោយ​គ្រាន់​តែ​ចុច​លើ​ពាក្យខាងក្រោម ៖

១. បរិយាយ

២.​ សង្ខេប

 

គេហទំព័រ​ទី​មួយ​បក​ស្រាយ​វែង​អន្លាយ​បន្តិច បើ​សិន​​អ្នក​ខ្ជិល​អាន អាចចុចអាន​គេហទំព័រទី២ ក៏​បាន‌!

 

បើ​អ្នក​សម្រេច​ចិត្ត​ថា​ចង់​ទៅ​លេង​ហើយ​ យើង​ចាប់​ផ្តើម​រៀប​គម្រោង​ទាំងអស់​គ្នា!

 

ចប់​សេចក្តី​ផ្តើម!! 

 

បើ​អ្នក​ចង់​ទៅ​ទៅ​សឹង្ហបុរី អ្នក​គួរ​ទៅ​ម៉ាឡេស៊ីទាំង​ព្រម​ល្អជាង​ ព្រោះ​ប្រទេស​ទាំង​ពីរ​ងាយ​ស្រួល​ចេញ​ចូល​ ហើយ​ចំណេញ​ពេល​វេលាទៀត អញ្ចឹង​ហើយ​បាន​ជា​ភាគ​ច្រើន​ ក្រុម​ហ៊ុន​ធូរ៍​ច្រើន​រៀប​កម្មវិធី​សម្រាប់ ពីរ​ប្រទេស​រួម​គ្នា​តែម្តង ។

 

ចំពោះ​ខ្ញុំ​ ការ​ទៅ​ប្រទេស​សឹង្ហបុរី​ តាម​ប្រទេស​ម៉ាឡេស៊ី​ជា​ផ្លូវ​ដ៏​ល្អជាង​គេ ព្រោះ​មធ្យោបាយ​ធ្វើ​ដំណើរ​ថោក ចំណេញ​ពីរ​ប្រទេស​ មិន​ស្តាយ​ក្រោយ​ទៀត ។ ដូច​នេះ​ខ្ញុំ​សូម​រៀប​រាប់​បទពិសោធន៍​ស្តួច​ស្តើង​របស់​ខ្ញុំ​ក្នុង​ការ​ធ្វើ​ដំណើរទៅ​ប្រទេស​សឹង​្ហបុរី​ តាម​រយៈ​ប្រទេស​ម៉ាឡេស៊ី​ចុះ ។ បើ​អ្នក​មិន​ទាន់​បាន​អាន​អត្ថបទអំពី​ដំណើរ​កំសាន្ត​នៅ​ប្រទេស​ម៉ាឡេស៊ី​ទេ អ្នក​អាច​ចុច​ ពាក្យនេះ ដើម្បី​អាន​អត្ថបទ​ពី​ប្រទេស​ម៉ាឡេស៊ី​មុន​សិន ។

 

បើ​អ្នក​បាន​ត្រលប់​មក​ពី​អាន​ប្រទេស​ម៉ាឡេស៊ី​ហើយ​ តោះ​ចេញ​ដំណើរ!!

 

១. មធ្យោបាយ​ធ្វើ​ដំណើរ

មាន​ផ្លូវ​ទឹក​ ផ្លូវ​គោគ ផ្លូវ​ដែក និង​ផ្លូវ​អាកាស តែសម្រាប់​ខ្ញុំ ផ្លូវ​គោក តាម​ឡាន​ក្រុងមធ្យោបាយ​ដ៏​ងាយចំណេញពេល​ និង​ថោក​បំផុត ។ អ្នក​ប្រាកដ​ជា​ឆ្ងល់​ថា​ ហេតុអ្វី? ចុះ​ផ្លូវ​អាកាស? តាម​ពិត​ទៅ​ផ្លូវ​អាកាស​ពិត​ជា​លឿន​មែន តែ​អ្នក​ត្រូវ​ចាំ​ថា អ្នក​ត្រូវ​ទៅ​ចាំ​ឆេកអ៊ីន​ ៣ ម៉ោង​មុន ហើយ​ជិះ​ទៅ​ប្រលាន​ កូឡាឡាំពួរ​ ១ម៉ោង​ទៀត ហើយ​ពី​ប្រលាន​សឹង្ហបុរី​ទៅ​អូតែល​ក៏​មិន​តិច​ដែរ ។ បើ​ជិះ​ឡាន​ក្រុង គេ​ដឹក​ដល់​ក្នុង​ក្រុង​តែ​ម្តង គ្រាន់​តែ​អង្គុយ​ ក្នុង​ឡាន​ ៥ ម៉ោងជាប់ បើ​អ្នក​ចេញ​ពី​កូឡាឡាំពួរ ឬ ៣ម៉ោង​កន្លះ បើ​ចេញ​ពី​ម៉ាឡាការ ។ និយាយ​រួម​ បើ​អ្នក​រើស​យក​ជម្រើស​a ក្នុង​អត្ថបទ​អំពី​ប្រទេស​ម៉ាឡេស៊ី​ អ្នក​គួរ​ជិះ​ឡាន​ក្រុង​ ជា​ការ​ប្រសើរ​បំផុត ។

 

២. ភាសា

ដូច​ម៉ាឡេស៊ី​ដែរ បើ​អ្នក​ចេះ​អង់គ្លេស​ហើយ អ្នក​មិន​បាច់​ភ័យ​នោះទេ ។

 

៣. កន្លែង​គេង 

ដោយ​សារ​សឹង្ហបុរី​ជា​ប្រទេស​អភិវឌ្ឍន៍ ហើយ​ប្រទេស​តូច​ចង្អៀត​ណាស់​ ដូច​នេះ​កន្លែង​គេងមាន​តម្លៃ​មហាថ្លៃ (សម្រាប់​ខ្ញុំ) អ្នក​អាច​ចូល ពិនិត្យ​តម្លៃ​តាម www.booking.comwww.agoda.com ដើម្បី​ប្រៀប​ធៀប​តម្លៃ ។ ជា​ធម្មតា បន្ទប់​គ្រែពីរ តម្លៃ​មិន​ក្រោម​រយដុល្លាទេ តែ​បើ​អ្នក​ចង់​សន្សំ អ្នក​អាច​គេ​នៅ​ Dorm ដែរ​ក្នុង​មួយ​បន្ទប់​គេង​ ៤ ឬ ៦ ឬ ៨​ នាក់/គ្រែ ឬ​អាច​ច្រើន​ជា​ង​នេះ ហើយ​តម្លៃ​អាច​មាន​ពី​ ២០ ដុល្លារ ទៅ ៣០ ដុល្លារ​សឹង្ហបុរី ក្នុង​ម្នាក់ អ្នក​នឹង​គេង​ក្នុង​បន្ទប់​ជា​មួយ​ជនជាតិ​ផ្សេង​ដែល​មក​ផ្សង​ព្រេង​ដូច​អ្នក​នៅ​លើ​កកោះ​អភិវឌ្ឍន៍​មួយ​នឹង ។

 

៤. ម្ហូប

ម្ហូប​ចិន​ស្ទើរ​គ្រប់​កន្លែង ដូច​នេះ​អ្នក​មិន​បាច់​បារម្ភទេ តម្លៃ​ក៏​មធ្យម មាន​ហាង​តាម​ផ្លូវ​តម្លៃ​ល្មមញាំ​ដែរ។ 

 

៥. កន្លែង​គួរ​ដើរ​

​កន្លែង​ខ្្លះប្រពេលស្ទើរពេញ​មួយ​ថ្ងៃហើយ​អត់​បាន​លេង​សព្វទៀត ឧទាហរណ៍​ ដូច​ជា​ Universal Studio ឬ Santosa ។ ដូច​នេះ​បើ​យើង​មាន​ពេល​ច្រើន​ ប្រមាណ​ ៣ ឬ៤ យប់ គួរ​ចូល​លេង​អោយ​ស្គាល់​ទៅ តែ​បើ​អត់​ទេ ទៅ​ថត​រូប​នៅ​ Merlion និង​កន្លែង​តំណាង​ប្រទេស​មួយ​ចំនួន​ទៅ​បាន​ហើយ គេង​មួយ​យប់​ទៅ​ម៉ាឡេវិញ ។

 

សឹង្ហបុរី​ ជា​ប្រទេស​ពហុសាសន៍ដូច​ម៉ាឡេស៊ី​ដែរ តែ​ជន​ជាតិ​ចិន​ច្រើន​ជាង​ ។ បើ​អ្នក​មាន​ចម្ងល់​អ្វី​ អាច​សួរ​ខ្ញុំ​បាន​គ្រប់​ពេល តាម​រយៈ bori@borivakorn.com លើស​ពី​នេះ ខ្ញុំ​ពេញ​ចិត្ត​ជា​និច្ច​បើ​មាន​អ្នក​ចិត្ត​ល្អ​ pay អោយ​ទាំង​អស់!! ខ្ញុំ​ជូន​ដើរ​លេង​ហ្រ្វី​ម៉ង!

 

***រាល់​ការ​រៀប​រាប់​ខាង​លើ​គ្រាន់​ជា​បទពិសោធន៍​ចែក​រំលែក​របស់​ខ្ញុំ​ផ្ទាល់​ប៉ុណ្ណោះ ។ សូម​អធ្យាស្រ័យ​ចំពោះ​កំហុស​ផ្សេងៗ​ដោយ​អចេតនា ។

 

 

 

 

 

 

 

 

 

 

Please reload

Featured Posts

គួរ​ជ្រើស​រើស​វាំងនន​ពណ៌​អ្វី?(ត) What Color of curtain I should choose? (Continue)

April 10, 2016

1/4
Please reload

Recent Posts
Please reload

Archive
Please reload

Search By Tags
Please reload

Follow Us
  • Facebook Basic Square
  • Twitter Basic Square
  • Google+ Basic Square