ពេល​ណា​បាន​គួរ​ប្តូរវាំងនន?

January 1, 2017

ការ​ប្រើប្រាស់​វាំងនន​ចាប់​ផ្តើម​មាន​ការ​ពេញ​និយម​ខ្លាំង​ចាប់​ពី​ទស្សវត្សទី២១​មក កត្តា​ជា​ច្រើន​ដែរ​ធ្វើ​អោយ​កំណើន​នៃ​ការ​តុប​តែអ​លំអរ​វាំងនន​គឺ​អាច​មក​ពីរ​កត្តា​ច្រើន​យើង ដូច​ជា​កំណើន​ប្រជាជន កំណើន​គេហដ្ឋាន​ថ្មីៗ និង​កំណើន​ចំណូល​របស់​ប្រជាជន ។ 

 

 

 

ទោះ​ជា​មាន​កំណើន​នៃ​ការ​លម្អ​វាំងនន​តាម​គេហដ្ឋាន​ច្រើន​យ៉ាង​ណា​ក៏​ដោយ ក៏​ភាគ​ច្រើន​នៃ​វាំងនន​មិន​ងាយ​មិន​ត្រូវ​បាន​ផ្លាស់​ប្តូ​រ​ថ្មី​ទេ​ ដោយ​សារ​​យើង​អាច​បោកគក់​ ជ្រើស​រើស​សេវា​បោកគក់​នៅ​តា​ហាងវាំងនន​ផ្សេងៗ​ (អ្នក​អាច​ចុច​ទី​នេះ​ដើម្បី​អាន​អត្ថបទ​ពី​វិធី​បោកគក់​ដោយ​ខ្លួន​ឯង) ជំនួស​ដោយ​ការ​កាត់​ថ្មី តែ​ម្ចាស់​គេហដ្ឋាន​ខ្លះ​ដែល​មាន​ជីវភាព​ធូរធារ​ ឬ​មាន​ជីវភាព​សមរម្យ​តែ​ចូល​ចិត្ត​អ្វី​ដែល​ថ្មី ដោយ​ជ្រើស​រើស​វាំងនន​តម្លៃ​សមរម្យ​ ហើយ​ឧស្សាហ៍​ផ្លាស់​ប្តូរ ពួកគេ​តែង​តែ​ផ្លាស់​ប្តូ​រវាំងនន​ថ្មី​ ម៉ូត​ថ្មី នៅ​ពេល​ចូល​ឆ្នាំ​ថ្មី​ផង​ដែរ ។ 

 

 

 

ជា​ការ​ពិត​ណាស់​ដែល​យើង​អាច​បោក​គក់​ ធ្វើ​អោយ​វាំងនន​មើល​ទៅ​ដូច​ថ្មី​បាន​ ប៉ុន្តែ​យើង​ពុំ​គួរ​ប្រើ​ប្រាស់​វាំងនន​យូរ​អង្វែង​ពេក​នោះទេ ។ មាន​ហេតុ​ផល​មួយ​ចំនួន​ដែរ​ ប្រាប់​យើង​ថា "ដល់​ពេល​ប្តូរ​វាំងនន​ហើយ"៖

 

១. វាំងនន​ចាប់​ផ្តើម​ផុយ៖ ប្រសិន​បើ​វាំងនន​របស់​អ្នក​ដាក់​នៅ​ចំ​ពន្លឺ​ពេល​ថ្ងៃ​ខ្លាំង​ជា​រៀង​រាល់​ថ្ងៃ ការ​ពុក​ផុយ​នៃ​វាំងនន​ក៏​អាច​កើត​មាន​លឿន​ជា​ង​ធម្មតា​ដែរ ។ ដូច​នេះ​បើ​សិន​ជា​វាំងនន​របស់​លោក​អ្នក​មើ​ល​ទៅ​រឹង​ខ្លាំង រៀប​នឹង​ផុយ​ហើយ គួរ​ពិចារណា​រក​ថ្មី​អោយ​ហើយ​ទៅ។ 

 

២. ស្លក​ពណ៌៖ ធម្មតាការ​ស្លក​ពណ៌​អាច​មក​ពី​ ការ​ត្រូវ​ពន្លឺ​ថ្ងៃ​ច្រើន ឬបោក​គក់​ច្រើន​ដង ហើយ​វា​អាស្រ័យ​ទៅ​តាម​ប្រភេទ​ក្រណាត់​ដែរ​លោក​អ្នក​ប្រើ​ដែរ បើ​សិន​ជា​វាំងនន​របស់​អ្នក​ចាប់​ផ្តើម​ស្លកពណ៌​ហើយ​ អ្នក​គួរ​ផ្តូរ​ថ្មី​ទៅ​ពី​ព្រោះ​វា​នឹង​ប៉ះ​ពាល់​ដល់​សោភណ្ឌភាព​គេហដ្ឋាន​របស់​អ្នក ។

 

៣. ចង់​អោយ​ផ្លែក​ផ្ទះ៖ បើ​លោក​អ្នក​ធ្វើ​ការ​ផ្លាស់​ប្តូរ​វាំងនន​ទាំង​អស់​ក្នុង​ផ្ទះ​របស់​លោក​អ្នក យើង​ជឿជាក់​ថា​អ្នក​នឹង​គិត​ថា​អ្នក​នៅ​ថ្ទះ​ថ្មី​មួយ​ទៀត​អញ្ជឹង ព្រោះ​ថាវាំងនន​ដូច​ជា​គ្រឿង​តុប​តែង​ខ្លួន​របស់​មនុស្ស​ស្រី​អញ្ចឹង បើ​អ្នក​ប្តូរ​ប្រភេទ​ម៉ូត​ឬពណ៌ វា​នឹង​ធ្វើ​អោយ​អ្នក​ប្លែក​មិន​ខាន ឬឯវាំងននក៏​ដូច​ច្នោះដែរ តែ​ការ​ផ្លាស់​ប្តូរ​វាំងនន​មិន​ងាយ​ស្រួល​ដូច​ការ​ ផ្លាស់​ប្តូរ​គ្រភង​តុប​តែង​ខ្លួន​នោះទេ ដូច​ច្នេះ​ បើ​១​ឆ្នាំ​ប្តូរ​ម្តង​ក៏​ម្យ៉ាង​ដែរ ។ 

 

តាម​ការ​ពិត​ វាំងននអាច​រក្សា​សោភណ្ឌ​ភាព​រហូត​ទៅ​ដល់​ជិត​១០ឆ្នាំ ឬលើស​បើ​អ្នក​ចេះ​សម្អាត​និង​ថែរ​រក្សា​អោយ​បាន​ល្អ ។ ប៉ុន្តែ​យើង​មិន​គួរ​ណា​ទុ​យូរ​ខ្លាំង​ពេក​នោះ​ទេ អ្នក​គួរ​អាប់​ដេត​ខ្លះ ហើយ​ក៏​អាណិត​ផ្ទះ​ផង​ដែរ!! :-)

 

***សូម​អភ័យ​ទោស​ចំពោះ​កំហុស​ខុស​ឆ្គង​ដោយ​អចេតនា អ្នក​អាច​អ៊ីមែល​ទៅ bori@cambodiacurtain.com បើ​សិន​ជា​អ្នក​មាន​ចំងល់​អ្វី​ទាក់​ទង​នឹង​វាំងនន ឬអត្ថបទ​ខាង​លើ ។

 

 

 

 

 

 

Please reload

Featured Posts

គួរ​ជ្រើស​រើស​វាំងនន​ពណ៌​អ្វី?(ត) What Color of curtain I should choose? (Continue)

April 10, 2016

1/4
Please reload

Recent Posts
Please reload

Archive
Please reload

Search By Tags
Please reload

Follow Us
  • Facebook Basic Square
  • Twitter Basic Square
  • Google+ Basic Square