ពេល​ណា​បាន​គួរ​ប្តូរវាំងនន?

ការ​ប្រើប្រាស់​វាំងនន​ចាប់​ផ្តើម​មាន​ការ​ពេញ​និយម​ខ្លាំង​ចាប់​ពី​ទស្សវត្សទី២១​មក កត្តា​ជា​ច្រើន​ដែរ​ធ្វើ​អោយ​កំណើន​នៃ​ការ​តុប​តែអ​លំអរ​វាំងនន​គឺ​អាច​មក​ពីរ​កត្តា​ច្រើន​យើង ដូច​ជា​កំណើន​ប្រជាជន កំណើន​គេហដ្ឋាន​ថ្មីៗ និង​កំណើន​ចំណូល​របស់​ប្រជាជន ។

ទោះ​ជា​មាន​កំណើន​នៃ​ការ​លម្អ​វាំងនន​តាម​គេហដ្ឋាន​ច្រើន​យ៉ាង​ណា​ក៏​ដោយ ក៏​ភាគ​ច្រើន​នៃ​វាំងនន​មិន​ងាយ​មិន​ត្រូវ​បាន​ផ្លាស់​ប្តូ​រ​ថ្មី​ទេ​ ដោយ​សារ​​យើង​អាច​បោកគក់​ ជ្រើស​រើស​សេវា​បោកគក់​នៅ​តា​ហាងវាំងនន​ផ្សេងៗ​ (អ្នក​អាច​ចុច​ទី​នេះ​ដើម្បី​អាន​អត្ថបទ​ពី​វិធី​បោកគក់​ដោយ​ខ្លួន​ឯង) ជំនួស​ដោយ​ការ​កាត់​ថ្មី តែ​ម្ចាស់​គេហដ្ឋាន​ខ្លះ​ដែល​មាន​ជីវភាព​ធូរធារ​ ឬ​មាន​ជីវភាព​សមរម្យ​តែ​ចូល​ចិត្ត​អ្វី​ដែល​ថ្មី ដោយ​ជ្រើស​រើស​វាំងនន​តម្លៃ​សមរម្យ​ ហើយ​ឧស្សាហ៍​ផ្លាស់​ប្តូរ ពួកគេ​តែង​តែ​ផ្លាស់​ប្តូ​រវាំងនន​ថ្មី​ ម៉ូត​ថ្មី នៅ​ពេល​ចូល​ឆ្នាំ​ថ្មី​ផង​ដែរ ។