១. គុណភាព
គុណភាពសាច់ក្រណាត់ត្រូវបានយកចិត្តទុកដាក់ជាចំបង។ យើងជ្រើសរើសយកតែប្រភេទក្រណាត់ដែលទំងន់ត្រឹមត្រូវតាមស្តង់ដារ និងប្រភេទសរសៃអំបោះដែលមិនងាយផុសស្រួយ ទោះជាត្រូវពន្លឺថ្ងៃយ៉ាងណាក៏ដោយ។
២. សេវាកម្ម
យើងខ្ញុំផ្តល់ជូននូវសេវាកម្មដែលមានភាពរួសរាយ រាក់ទាក់ និងស្និតស្នាល ដើម្បីធានានូវទំនាក់ទំនងជាបន្តនៅថ្ងៃខាងមុខទៀត។
៣. ផ្តល់ការប្រឹក្សា និងវ៉ាស់វែង
ដើម្បីធានាពីទំហំ និងស្តង់ដារនៃការកាត់ និងតម្លើងវាំងនន ឲ្យបានត្រឹមត្រូវនិងមានសោភ័ណភាព ហាងយើងខ្ញុំផ្តល់ការប្រឹក្សា និងវ៉ាស់វែងដល់ទីកន្លែងដោយឥតគិតថ្លៃ ដល់គេហដ្ឋាន ឬអគាររបស់លោកអ្នក*។
*ល័ក្ខខ័ណ្ឌផ្សេងៗត្រូវបានអនុវត្ត
៤. បទពិសោធន៍
ហាងយើងខ្ញុំមានបទពិសោធន៍ជាង២០ ឆ្នាំ ក្នុងការកាត់ដេរ និងតម្លើងវាំងនន។ យើងខ្ញុំនឹងនៅតែបន្តរក្សាទឹកដៃ និងបង្កើននៅភាពច្នៃប្រឌិតថ្មីជានិច្ច។
៥. ភាពខ្លាំង
សមាជិក (បុគ្គលិក)
ការលក់
តម្លៃ
គ្រប់គ្រាន់ និងមានបទពិសោធន៍
បោះដុំ និងរាយ
សមរម្យ
៦. លើសពីវាំងនន...
ក្រៅពីលក់ កាត់ដេរ និងតម្លើងវាំងនន ហាងយើងខ្ញុំក៏មានលក់នូវក្រណាត់សំលៀកបំពាក់គ្រប់ប្រភេទ បោះដុំ និងលក់រាយ គ្រប់ខេត្តក្រុង។
វាំងននកម្ពុជា
កម្ពុកាត់ដេរ
អូនទូច លក់ក្រណាត់ខោអាវ
៧. បន្តបន្ថែមសមាជិកគ្រួសារ
ហាងយើងខ្ញុំនៅតែបន្តជ្រើសរើសបុគ្គលិកទាំង២ភេទ ចូលជាសមាជិកគ្រួសារវាំងននកម្ពុជា ដើម្បីបង្កើតជំនាញផ្នែកលក់ កាត់ដេរ និងតម្លើងវាំងនន។